khmer eng
  • ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា នាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារសព និងចូលរួមជួយចាត់ចែងរៀបចំពិធីបុណ្យសពឯកឧត្តម មួង ប៉យ
     
    ចែករំលែក ៖

    នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំងបានចូលរួមចាត់ចែងរៀបចំពិធីបុណ្យសពតាមប្រពៃណៃជាតិ នៅគេហដ្ឋានលេខ១៤៣ ផ្លូវ ក៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

    សូមជម្រាបថា ឯកឧត្តម មួង ប៉យ បានទទួលមរណភាព កាលថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

    រូបភាព៖ ក្រុមការងារអគ្គលេខាធិការរងព្រឹទ្ធសភា
    ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail